ចំណាំ ៖ រោគសញ្ញា និង ផលវិបាកគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមបើមិនបានព្យាបាលទាន់ពេលវេលា
ទី 1 ៖ ឆ្លងមេរោគលើមុខរបួស នាំអោយមុខរបួសមិនងាយនឹងជាសះស្បើយ នាំអោយមានដំបៅ ឬ គ្រោះថ្នាក់ជាងនេះអាចត្រូវកាត់ចោលទៀត។
ទី 2 ៖ ផលវិបាកលើតម្រងនោមបណ្តាលឱ្យខូចខាតដល់អតិសុខុមប្រាណនៅក្នុងតម្រងនោម ដោយហេតុនេះកាត់បន្ថយមុខងារច្រោះតម្រងនោម អាចនាំអោយខ្សោយតម្រងនោម។
ទី 3 ៖ ផលប៉ះពាល់លើភ្នែក ធ្វើឱ្យខូចប្រព័ន្ធ capillary នៅផ្នែកខាងក្រោមនៃភ្នែក។ យូរៗទៅ ការមើលឃើញរបស់អ្នកជំងឺទឹកនោមផ្អែមនឹងកាន់តែចុះខ្សោយ ឬ អាចធ្វើអោយភ្នែកមើលលែងឃើញផងដែរ។ ក្រៅពីនេះ ជំងឺភ្នែកឡើងបាយ ជំងឺដក់ទឹកក្នុងភ្នែក ... ក៏អាចកើតមានផងដែរ។
ទី 4 ៖ ផលប៉ះពាល់លើប្រពន្ធ័ប្រសាទ នេះជារោគសញ្ញាដែលមើលឃើញមុនគេ និង ឧស្សាហ៌កើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម។ រួមមានដូចជា មានការឈឺចាប់ ស្ពឹកដៃជើង ក្ដៅនៅបាតជើង ចង្វាក់បេះដូង ឧស្សាហ៌បែកញើស...
ទី 5 ៖ ផលប៉ះពាល់ទាក់ទងនឹងបេះដូង
ទោះបីជាផលប៉ះពាល់ទាក់ទងនឹងបេះដូងដូចជាលើសជាតិខ្លាញ់ក្នុងឈាម សម្ពាធឈាមឡើងខ្ពស់ និងជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្តាលឱ្យស្ទះសរសៃឈាមគឺជាផលវិបាកដែលមិនអាចជៀសបាននៃជំងឺទឹកនោមផ្អែម ប៉ុន្តែវាមិនមែនមានន័យថាគ្មានវិធីការពារផលវិបាកទាំងនេះនោះទេ។