សូមប្រុងប្រយ័ត្ន
រាល់ផលប៉ះពាល់ដ៏គ្រោះថ្នាក់របស់ជំងឺទឹកនោមផ្អែមពេលដែលមិនបានព្យាបាលអោយបានទាន់ពេលវេលា
ផលប៉ះពាល់លើភ្នែក
ដោយសារជាតិស្ករក្នុងឈាមមានការកើនឡើងក្នុងរយៈពេលយូរ នាំអោយប៉ះពាល់ដល់សរសៃឈាមនៅក្នុងរាងកាយទាំងមូល ប្រទះឃើញច្បាស់បំផុតគឺនៅសរសៃឈាមនៅលើភ្នែក នាំអោយអ្នកជំងឺអាចនឹងក្នុងការមើលឃើញ ប្រសិនបើមិនឆាប់ព្យាបាលអោយបានទាន់ពេលវេលាទេ អាចនាំអោយអ្នកជំងឺសមត្ថភាពក្នុងការមើលឃើញរបស់ភ្នែកទាំងស្រុង។
ផលប៉ះពាល់លើបេះដូង
អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ ងាយនឹងកើតមានបញ្ហាក្រិនសរសៃឈាមណាស់ ហើយវាងាយនឹងឆ្លងចេញដល់សរសៃឈាមបេះដូង សរសៃឈាមតម្រងនោម សរសៃឈាមនៅលើអវយវៈ ....... ស្រទាប់ការពារសរសៃឈាមទាំងនេះនឹងបាត់បង់ភាពយឺតរបស់វា ងាយនឹងនាំអោយស្ទះសរសៃឈាម នាំអោយមានអាការៈមួយចំនួនដូចជា គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយតម្រងនោម។
ផលប៉ះពាល់លើតម្រងនោម
ដោយសារកម្រិតជាតិស្ករក្នុងឈាមមានការកើនខ្ពស់ក្នុងរយះពេលយូរ នាំអោយប៉ះពាល់ដល់ប្រពន្ធតម្រងរបស់តម្រងនោម ហើយនាំអោយមុខងាររបស់តម្រងនោមចុះខ្សោយ។ អមជាមួយនឹងកំណើននៃជំងឺទឹកនោមផ្អែម ផលវិបាកនៃតម្រងនោមក៏កើនឡើង ហើយវាក៏ជាផលវិបាកដ៏គ្រោះថ្នាក់បំផុតរបស់ជំងឺទឹកនោមផ្អែម
ផលប៉ះពាល់លើសរសៃប្រសាទ
កម្រិតជាតិស្ករក្នុងឈាមកើតខ្ពស់លើសកម្រិតក្នុងរយះពេលយូរ បរិយាកាស hypertonic ដែលបណ្តាលមកពីជាតិស្ករក្នុងឈាមខ្ពស់ធ្វើឱ្យខូចខាតដល់ស្រទាប់សរសៃប្រសាទ និងពន្យឺតល្បឿននៃសរសៃប្រសាទ។ វានាំអោយកាត់បន្ថយមុខងារផ្គត់ផ្គង់អុកសុីនសែននិងសារធាតុចិញ្ជឹមទៅអោយសរសៃប្រសាទក្នុងរយះពេលយូរទៅ នាំអោយកើតមានផលវិបាកដល់សរសៃប្រសាទ ANS និង សរសៃប្រសាទ PNS
ផលប៉ះពាល់លើការឆ្លងមេរោគ
អ្នកជំងឺទឹកនោមផ្អែមងាយនឹងឆ្លងមេរោគណាស់ ដោយសារកម្រិតជាតិស្ករក្នុងឈាមខ្ពស់ បង្កើតជាមជ្ឈដ្ឋានដ៏ល្អសម្រាប់បាក់តេរីរីកលូតលាស់។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ ធ្វើអោយមុខរបួសទោះបីជាតូចបំផុតក៏ខ្លាចជាមជ្ឈដ្ឋានមួយដែលធ្វើអោយបាក់តេរីលូតលាស់បានល្អដែរ។ នេះជាកត្តាចម្បងដែលធ្វើអោយអ្នកជំងឺទឹកនោមផ្អែមពេលដែលមានមុខរបួសនឹងពិបាកក្នុងការជា។